រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
36.5K photos
1.9K videos
21 files
2.29K links
Download Telegram
❤4
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែល នឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ នឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ក្នុងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅនា ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃបុណ្យចេញព្រះវស្សា) នៅក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុបចំនួន ១០០ ទូក ដោយក្នុងនោះរួមមាន ទូក «ង» ចំនួន ៥២ ទូក (ស្មើនឹង ២៦ គូ) និងទូកខ្នាតអន្តរជាតិ ចំនួន ៤៨ ទូក (ស្មើនឹង ២៤ គូ)។

ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃការប្រកួត ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការប្រកួតត្រូវធ្វើឡើងចំនួន ៤ ជើង ដោយកាត់សេចក្តីលើលទ្ធផល ឈ្នះ-ចាញ់ សុទ្ធសាធ ដោយមិនគិតនាទីឡើយ។ ក្នុងនោះ ជើងទី១ ត្រូវចាប់ឆ្នោតជ្រើសរើសខ្សែទឹក ដោយទូកខ្នាតអន្តរជាតិប្រកួតជាមួយខ្នាតអន្តរជាតិ និងទូក «ង» ខ្នាតវែងប្រកួតជាមួយខ្នាតវែង រួចបន្តទៅជើងទី២ និងទី៣ ដែលជាការប្រកួតចម្រាញ់ខ្លាំងជួបខ្លាំង (អ្នកឈ្នះប៉ះអ្នកឈ្នះ) និងខ្សោយជួបខ្សោយ (អ្នកចាញ់ប៉ះអ្នកចាញ់) ហើយឈានទៅជើងទី៤ ដែលជាជើងប្រកួតសម្រេចដើម្បីស្វែងរកជ័យលាភីលេខ១, លេខ២ និងលេខ៣។

ឯកឧត្តមបានបន្ថែមថា ចំពោះទូកដែលមិនទទួលបានចំណាត់ថ្នាក់ ក៏នឹងទទួលបានទង់កិត្តិយស រួមទាំងការឧបត្ថម្ភលើកទឹកចិត្តផងដែរ ដើម្បីជាការជូនរង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់៕
❤6🙏3👍2
លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម។
❤5👍1
Media is too big
VIEW IN TELEGRAM
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ
❤6👍1
Media is too big
VIEW IN TELEGRAM
រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានី ប្រមាណជិត ៧០គ្រឿង បានបំរើសេវាដឹកជញ្ជូនអ្នកដំណើរ ប្រមាណជាង ២៤០០នាក់ ប្រកបដោយសុវត្ថិភាព និងដោយឥតគិតថ្លៃ
❤5
Media is too big
VIEW IN TELEGRAM
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ
❤5👍2
Media is too big
VIEW IN TELEGRAM
ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ដោយ ៖ កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖
❤4
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖
❤5
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកញ្ញា ឆ្នាំ២០២៦
❤3
https://www.facebook.com/share/p/1EFj13uP5j/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤5👍1👏1
Media is too big
VIEW IN TELEGRAM
លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម។
❤3