រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.5K photos
1.9K videos
21 files
2.29K links
Download Telegram
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
❤3
https://www.facebook.com/share/p/19WEjKoWjG/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤3
នៅព្រឹកថ្ងៃទី១៣​ ខែតុលា​ឆ្នាំ២០២៦​ លោក​ យី​ វណ្ណៈ​ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន​ បានដឹកនាំលោកអភិបាលរង​ស្រុក​ លោកអធិការស្រុក​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ ស្មៀននឹងលោកមេប៉ុស្តិ៍មេភូមិ​ បានចុះពិនិត្យស្ថានភាពគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេតូច នៅចំណុចភូមិព្រែកតាកែ និងភូមិទំពូង​ ឃុំល្វេ​ ស្រុកកោះសូទិន​ ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋមួយគ្រួសារត្រូវរុះរេី​ និងប្រឈមបាក់ស្រុតផ្លូវបេតុងទៀតផង។

#សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់
👍2
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងបាញ់កាំជ្រួច នៅក្រុងកំពង់ចាម នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជាថ្ងៃចេញព្រះវស្សា។

ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុប ចំនួន ១០០ទូក ក្នុងនោះ ទូកង «ង» ចំនួន ៥២ទូក ស្មើនឹង ២៦គូ ទូកខ្នាតអន្តរជាតិ ចំនួន ៤៨ទូក ស្មើនឹង ២៤គូ។
🙏3
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាអង្ករ ចំនួន ១០តោន និងថវិកា ២០លានរៀល ពីលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia Co.,Ltd ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជាថ្ងៃចេញព្រះវស្សា។

ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុប ចំនួន ១០០ទូក ក្នុងនោះ ទូកង «ង» ចំនួន ៥២ទូក ស្មើនឹង ២៦គូ ទូកខ្នាតអន្តរជាតិ ចំនួន ៤៨ទូក ស្មើនឹង ២៤គូ។

      
🙏3