រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.5K photos
1.9K videos
21 files
2.29K links
Download Telegram
❤2
រដ្ឋបាលស្រុកស្ទឹងត្រង់ រៀបចំប្រណាំងទូក«ង»ខ្នាតអន្តរជាតិ ទាក់ទាញប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(កំពង់ចាម)៖ ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដែលបន្សល់ទុកពីដូនតា ព្រមទាំងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងមូលដ្ឋាន រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងអ្នកឧកញ៉ា ឡុង ស្រេង អគ្គនាយកចំការបឹងកេត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូក «ង» នាពេលនេះ បានប្រព្រឹត្តទៅដោយមានការគាំទ្រ និងការចូលរួមឧបត្ថម្ភពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ព្រះមេគុណស្រុកស្ទឹងត្រង់ ព្រមទាំងសប្បុរសជននានា។ លោកអភិបាលស្រុកបានបន្ថែមថា កម្មវិធីនេះរដ្ឋបាលស្រុកបានសហការយ៉ាងជិតស្និទ្ធជាមួយសាលាអនុគណស្រុក និងសប្បុរសជននានា ដើម្បីជួយរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិនេះឡើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

លោកអភិបាលស្រុកបានឱ្យដឹងទៀតថា សម្រាប់ទូក «ង» ដែលបានចូលរួមប្រកួតនាពេលនេះ មានទូកមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ សរុបចំនួន ១៥គូ ដែលបានមកប្រកួតប្រណាំងល្បឿនគ្នាយ៉ាងស្វិតស្វាញ និងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ លោក បាន ស្រេង ក៏បានស្នើដល់កីឡាករទាំងអស់ ត្រូវរក្សាឱ្យបាននូវវិន័យក្នុងការប្រកួត ដោយប្រកាន់ខ្ជាប់នូវស្មារតី «ឈ្នះគឺឈ្នះ ចាញ់គឺចាញ់» និងគោរពគ្នាក្នុងនាមជាកីឡាករមិត្តភាព។

លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ដើម្បីគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក «ង» ឱ្យដំណើរការទៅដោយរលូន និងមានភាពអធិកអធម ជាពិសេសការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

លោក បាន ស្រេង បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃការរៀបចំពិធីប្រណាំងទូក «ង» គឺដើម្បីថែរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសតាំងពីបុរាណកាលមក ព្រមទាំងបណ្តុះស្មារតីឱ្យយុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ចេះស្រឡាញ់ ថែរក្សា និងចងចាំនូវទំនៀមទម្លាប់ប្រពៃណីដ៏មានតម្លៃរបស់ជាតិ៕
❤6
❤6👏4👍2
https://www.facebook.com/share/v/1HZjDvtmVg/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤9👏3👍2
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
❤3
https://www.facebook.com/share/p/19WEjKoWjG/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤2
នៅព្រឹកថ្ងៃទី១៣​ ខែតុលា​ឆ្នាំ២០២៦​ លោក​ យី​ វណ្ណៈ​ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន​ បានដឹកនាំលោកអភិបាលរង​ស្រុក​ លោកអធិការស្រុក​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ ស្មៀននឹងលោកមេប៉ុស្តិ៍មេភូមិ​ បានចុះពិនិត្យស្ថានភាពគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេតូច នៅចំណុចភូមិព្រែកតាកែ និងភូមិទំពូង​ ឃុំល្វេ​ ស្រុកកោះសូទិន​ ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋមួយគ្រួសារត្រូវរុះរេី​ និងប្រឈមបាក់ស្រុតផ្លូវបេតុងទៀតផង។

#សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់
👍2