រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.4K photos
1.89K videos
21 files
2.29K links
Download Telegram
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ខណៈពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមសរុប ៩២ទូក ស្មើនឹង ៤៦គូ

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំកម្មវិធី កិច្ចសាសនា តាំងពិព័រណ៍សមិទ្ធផល និងការប្រគុំតន្ត្រី ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសបុណ្យចេញព្រះវស្សានាពេលឆាប់ៗខាងមុខ។ ក្នុងនោះ ព្រឹត្តិការណ៍ឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៩២ទូក (ស្មើនឹង ៤៦គូ) រួមមាន៖ ទូកង (ចំណុះ ៧០នាក់) ចំនួន ៤០ទូក និង ទូកខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ចំនួន ៥២ទូក។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ រៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកឱ្យបានរួចរាល់ ខណៈដែលពេលវេលានៃការរៀបចំព្រឹត្តិការណ៍នេះកាន់តែខិតជិតមកដល់។

ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់បន្ថែមថា អនុគណៈកម្មការជំនាញត្រូវពិនិត្យមើលកាលវិភាគ ទីតាំងពិធី និងរៀបចំកិច្ចសាសនាឱ្យបានត្រឹមត្រូវតាមប្រពៃណី សមរម្យ និងសក្តិសមជាព្រឹត្តិការណ៍ថ្នាក់ខេត្ត។ រីឯការរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល ឆាកប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ត្រូវរៀបចំឱ្យមានរបៀបរៀបរយ និងមានភាពទាក់ទាញ។

ជាមួយគ្នានេះ គ្រប់ផ្នែកទាំងអស់ត្រូវបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងសង្គ្រោះបន្ទាន់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ទាំងមូលប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពខ្ពស់ និងបង្កើតបាននូវបរិយាកាសសប្បាយរីករាយ អធិកអធម បម្រើដល់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕
❤5🙏3👍2
Media is too big
VIEW IN TELEGRAM
ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ត្រីពន្ធនាគារ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងយោធភូមិភាគទី២ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងវរសេនាតូចលេខ១ និងវរសេនាតូចលេខ២ កងកម្លាំងចារកិច្ច អ្នកសារព័ត៌មាន អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
❤11👍2🙏2
❤8👍1👏1
Media is too big
VIEW IN TELEGRAM
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
❤7🙏4👍2
❤5🙏4👍2
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម លន់ថៃ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១៤ ក្នុងវត្តបភាវត្យារាមគគរ ស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម លឹម លន់ថៃ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិដែលបានពលីអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបាននូវសុខសន្ដិភាព និងភាពរីកចម្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានប្រគេននូវទេយ្យទានមួយចំនួនរួមមាន ប្រគេនព្រះសង្ឃ ៣ អង្គ ថវិកា២១០.០០០រៀល , បច្ច័យកសាងវត្ត ថវិកា៥៧០.០០០រៀល , ជូនយាយតា ៤៥នាក់ ក្នុងម្នាក់ៗ ១០.០០០រៀល , នគរបាល-ប្រជាការពារ ១៣នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល និងឧបត្ថម្ភក្រុមប្រឹក្សាឃុំ ៤០០.០០០រៀល សរុប ២.២៣០.០០០រៀល។
❤6👍1