រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.4K photos
1.89K videos
21 files
2.29K links
Download Telegram
ពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

(កំពង់ចាម) នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនបិណ្ឌទី ១៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ រួមនឹងវីរយុទ្ធជនស្នេហាជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តិទៅ នៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។

ពិធីនេះ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងបុត្រាបុត្រី និងសាច់សាលោហិត ជិតឆ្ងាយ ប្រកបដោយសេចក្តីជ្រះថ្លាក្រៃលែង។🙏🙏🙏
❤4👍2👏2