នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅ វត្តគង់វង្សរង្សីកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម និងបានជួបសំណេះសំណាលសួរសុខទុក្ខដល់លោកតា លោកយាយបងប្អូនប្រជាពលរដ្ឋប្រមាណ១៥០នាក់ផងដែរ។
ពិធីកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិដែលបានពលីអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបានសុខសន្ដិភាពរីកចម្រើនសម្បូររុងរឿង។ ក្នុងនោះឯកឧត្តមក៏បានលើឡើងផងដែរអំពីការីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺកើតចេញពីម្លប់នៃសុខសន្តិភាព ក្រោមការដឹងនាំដ៍ល្អរបស់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានឯកភាពជាតិ និងសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល។
ក្នុងពិធីនោះដែរ ឯកឧត្តម និងលោកជំទាវ បាននាំយក នូវគ្រឿង ឧបភោគបរិភោគ ព្រមទាំងចង្ហាន់ មកប្រគេនព្រះសង្ឃ ដោយក្នុងនោះមានជាទេយ្យទាន និងបច្ច័យ មានដូចជា ប្រគេនព្រះសង្ឃ ២០០.០០០រៀល , បច្ចយ័កសាង ១.០០០.០០០រៀល , ឧបត្ថម្ភជួសជុលឆៃយ៉ាំ ២៥០.០០០រៀល , ជូនអាចារ្យ គណៈកម្មការវត្ត និងប្រជាជនចូលរួម ១៥០នាក់ក្នុងម្នាក់ ១០.០០០រៀល , ជូននគរបាលប៉ុស្តិ និងប្រជាការពារ ១៥នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល សរុបថវិកា ៣.៦៥០.០០០រៀល។