រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.4K photos
1.89K videos
21 files
2.29K links
Download Telegram
អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តផ្សព្វផ្សាយ គោលនយោបាយ ភូមិឃុំ-សង្កាត់ មានសុវត្ថិភាព បញ្ហាគ្រឿងញៀន និងបទល្មើស (Online Scams)

(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តចុះអប់រំ និងផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំ -សង្កាត់មានសុវត្ថិភាព បញ្ហាគ្រឿងញៀន និងបទល្មើស (Online Scams) ឯកឧត្តមបាន ស្នើឡើងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នាព្រឹកថ្ងៃទី៧ តុលា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានា ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដែលទាមទារឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រួមជាមួយបញ្ហា គ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បី បង្កើនការយល់ដឹងពីសុវត្ថិភាពសង្គម និងការរក្សាសន្តិសុខនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញដល់អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើ និងពង្រឹងសេវាសាធារណៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង លឿនឆាប់រហ័ស និងមានភាពទំនួលខុសត្រូវខ្ពស់ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ​ ឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតដំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ‎


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។

ការថ្លែងស្នើបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម។

‌‎​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះតាមដាន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំនៅតាមបណ្តារមណីយដ្ឋាននានាទូទាំងខេត្ត។ ឯកឧត្តមបានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើពិនិត្យរកឃើញមានករណីអាជីវកររូបណាឆ្លៀតឱកាសតំឡើងថ្លៃទំនិញ ឬសេវាកម្មដោយហួសហេតុពេក អាជ្ញាធរត្រូវអនុវត្តវិធានការក្តៅ ដោយតម្រូវឱ្យបញ្ឈប់ការលក់ដូរនៅទីនោះតែម្តង។

‌‎ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ​វិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ និងសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកធ្វើបុណ្យទាន និងកម្សាន្តនៅក្នុងខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឱ្យទទួលបានភាពរីករាយ និងក្តីកក់ក្តៅបំផុត៕
❤1
នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ អៀម វណ្ណនី សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រធាន គ.ក.ស.ក ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជ៉ំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គ.ក.ស.ក នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកា នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលមកពីមន្ទីរអង្គភាពជ៉ំវិញខេត្ត។

គោលបំណង នៃកិច្ចប្រជ៉ំ៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី២៦, របាយការណ៍សកម្មភាពប្រចាំខែកញ្ញា, ប្រៀបធៀបលទ្ធផលការងាររយៈពេល ៩ខែ ជាមួយនឹងផែនការប្រចាំឆ្នាំ២០២៦, ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំលើកទី២៨ បន្ទាប់។