វត្តគិរីសោភ័ណភ្នំទែតក្នុង 🪷🇰🇭
📍ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
https://maps.app.goo.gl/EZMqj8knsAb3hg329
#រចនាបទវត្តអារាមខ្មែរ #ស្ថាបត្យកម្មខ្មែរ #ព្រះពុទ្ធសាសនា
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់
📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

❤5
អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តផ្សព្វផ្សាយ គោលនយោបាយ ភូមិឃុំ-សង្កាត់ មានសុវត្ថិភាព បញ្ហាគ្រឿងញៀន និងបទល្មើស (Online Scams)
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តចុះអប់រំ និងផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំ -សង្កាត់មានសុវត្ថិភាព បញ្ហាគ្រឿងញៀន និងបទល្មើស (Online Scams) ឯកឧត្តមបាន ស្នើឡើងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នាព្រឹកថ្ងៃទី៧ តុលា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានា ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដែលទាមទារឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រួមជាមួយបញ្ហា គ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បី បង្កើនការយល់ដឹងពីសុវត្ថិភាពសង្គម និងការរក្សាសន្តិសុខនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញដល់អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើ និងពង្រឹងសេវាសាធារណៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង លឿនឆាប់រហ័ស និងមានភាពទំនួលខុសត្រូវខ្ពស់ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕