រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ សូមទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំអនុវត្តបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
ក្នុងនោះ ក៏រួមមានការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់នានាដែលបណ្ដាលមកពីគ្រោះមហន្តរាយ រួមទាំងជំងឺឆ្លងរាតត្បាតនានានៅគ្រប់កាលៈទេសៈ។
ទន្ទឹមនេះ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម។
នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងនាមក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កន្លងមក ដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមបានបន្តថា ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ស្ដីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានការអភិវឌ្ឍនីតិវិធីជាដំណាក់កាលៗ ពីព្រោះគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានសារៈសំខាន់។ ដូច្នេះ តម្រូវឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ដោយមានទិសដៅ និងគោលបំណងតែមួយ គឺធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

❤3
Media is too big
VIEW IN TELEGRAM
វីដេអូ៖ តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ចាមប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោ បាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងរយៈពេល ៩ខែ
ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPខេត្តកំពង់ចាម

❤6👍1
Media is too big
VIEW IN TELEGRAM
លោកស្រី ថៃ ចាន់ឌី អនុប្រធានមណ្ឌលសុខភាពមាឃ៣ ស្រុកស្ទឹងត្រង់ បង្ហាញវិធីថែទាំទារកទើបនឹងកើត និងការចិញ្ចឹមកូនដោយទឹកដោះម្តាយឱ្យមានសុខភាពល្អ!
Media is too big
VIEW IN TELEGRAM
លោក ហេង សុខុម ប្រធានមណ្ឌលសុខភាពមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានថ្លែងថា មណ្ឌលសុខភាពមាឃ៣ បម្រើសេវាសុខភាព ២៤ម៉ោង លើ២៤ម៉ោង និងទទួលបានការព្យាបាលជូនប្រជាពលរដ្ឋបានប្រមាណ ៤០-៥០ នាក់ក្នុងមួយថ្ងៃ»។
❤3
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរ ក្រុង/ស្រុក បង្កើនការអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
❤3👍1👏1
វត្តគិរីសោភ័ណភ្នំទែតក្នុង 🪷🇰🇭
📍ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
https://maps.app.goo.gl/EZMqj8knsAb3hg329
#រចនាបទវត្តអារាមខ្មែរ #ស្ថាបត្យកម្មខ្មែរ #ព្រះពុទ្ធសាសនា
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់
📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

❤5