រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ សូមទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំអនុវត្តបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
ក្នុងនោះ ក៏រួមមានការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់នានាដែលបណ្ដាលមកពីគ្រោះមហន្តរាយ រួមទាំងជំងឺឆ្លងរាតត្បាតនានានៅគ្រប់កាលៈទេសៈ។
ទន្ទឹមនេះ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម។
នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងនាមក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កន្លងមក ដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមបានបន្តថា ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ស្ដីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានការអភិវឌ្ឍនីតិវិធីជាដំណាក់កាលៗ ពីព្រោះគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានសារៈសំខាន់។ ដូច្នេះ តម្រូវឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ដោយមានទិសដៅ និងគោលបំណងតែមួយ គឺធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

❤3