រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.2K photos
1.87K videos
21 files
2.28K links
Download Telegram
👏3
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស​

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស​។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងអញ្ជើញនមសកា ព្រះរតនត្រ័យ សមាទានសីល ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេស វីរយុទ្ធជនជួរមុខ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕
❤3👍2
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧
❤4👍2
https://www.facebook.com/share/p/1Hb9LHQPN7/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤2👍1👏1
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្ដល់សេវាដឹកជញ្ជូន ផ្លូវគោក-ផ្លូវទឹក ។

ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន , ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត , នាយករង រដ្ឋបាលសាលាខេត្ត , ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត , អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក , នាយករដ្ឋបាល និងប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុកផងដែរ ។
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពង្រឹងការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ GBV បានអញ្ជើញដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម ។ កិច្ចប្រជុំធ្វើនៅមន្ទីរកិច្ចការនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកសមាជិកា នៃក្រុមការងារ GBV ដែលមកពីមន្ទីរអង្គភាពជ៉ំវិញខេត្ត និងក្រុង ស្រុក ផងដែរ។

គោលបំណង នៃកិច្ចប្រជ៉ំ៖ ដើម្បីពិនិត្យនិងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងទិន្នន័យជាក់ស្តែងនៃចំនួនករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដែលបានកើតឡើង និងបានឆ្លើយតបក្នុងត្រីមាសទី៣ , លើកឡើងនូវបញ្ហាប្រឈម ដែលបានជួបប្រទះនាពេលកន្លងមក និងរួមគ្នាស្វែងរកដំណោះស្រាយសមស្របដើម្បីបង្កើនប្រសិទ្ធភាព ដើម្បីយកទៅអនុវត្តបន្ត ។