ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ និងនាំយកទេយ្យទានប្រគេនវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសប្រកបដោយទឹកចិត្តជ្រះថ្លានេះ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ព្រមទាំងប្រតិភូរួមដំណើរ បានអញ្ជើញរៀបចំពិធីវេរភត្តាហារ ប្រគេនព្រះសង្ឃ និងបាននាំយកនូវបច្ច័យ ទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តជោតនារាម (ហៅ បឹងកុក), វត្តសុទស្សនារាម (ហៅ ជ្រោយថ្ម), វត្តខេមវ័ន (ហៅ បឹងស្នាយ), វត្តបទុមរតនៈ (ហៅ ដីដុះ)។
ការវេរប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំពីរសន្តាន និងជាពិសេសឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងអញ្ជើញនមសកា ព្រះរតនត្រ័យ សមាទានសីល ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេស វីរយុទ្ធជនជួរមុខ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕

❤2👍2
https://www.facebook.com/share/p/1Hb9LHQPN7/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin

❤1👍1👏1