Forwarded from រដ្ឋបាលខេត្តកំពង់ចាម (ជួន រតនាវង្ស (ចៅ វង្ស)🇰🇭)
Media is too big
VIEW IN TELEGRAM
[VIDEO] អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ព្រមទាំងសម្ភារចាំបាច់ទៅជូនកងទ័ពជួរមុខ
Kampong Cham Governor Visits Frontline Troops, Delivers Food and Essential Supplies

❤4
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ៣ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
#ករណីទី១
-ឧបករណ៍ស្បៃមុងចំនួន ៥មាត់
-របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ
-បង្គោលចម្រឹង ៧៥ដើម
-ចាក់លែងត្រីចម្រុះ ២៥គីឡូក្រាម
នៅចំណុចមុខវត្តទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
#ករណីទី២
-ឧបករណ៍ស្បៃមុងចំនួន ៧មាត់
-របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ
-បង្គោលចម្រឹង ១០៥ដើម
-ចាក់លែងត្រីចម្រុះ ៤០គីឡូក្រាម
នៅចំណុចបឹងផ្សារ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
#ករណីទី៣
-ឧបករណ៍ស្បៃមុងចំនួន ៩មាត់
-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ
-បង្គោលចម្រឹង ១៣៥ដើម
-ចាក់លែងត្រីចម្រុះ ៥០គីឡូក្រាម
នៅចំណុចបឹងគោចំលង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

❤1
Media is too big
VIEW IN TELEGRAM
កញ្ញា សុង សុវត្តិឌី មន្រ្តីនៅមណ្ឌលសុខភាពមាឃ៣ ស្រុកស្ទឹងត្រង់ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋចេះប្រុងប្រយ័ត្នផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម និងចេះការពារខ្លួន!
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ និងនាំយកទេយ្យទានប្រគេនវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសប្រកបដោយទឹកចិត្តជ្រះថ្លានេះ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ព្រមទាំងប្រតិភូរួមដំណើរ បានអញ្ជើញរៀបចំពិធីវេរភត្តាហារ ប្រគេនព្រះសង្ឃ និងបាននាំយកនូវបច្ច័យ ទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តជោតនារាម (ហៅ បឹងកុក), វត្តសុទស្សនារាម (ហៅ ជ្រោយថ្ម), វត្តខេមវ័ន (ហៅ បឹងស្នាយ), វត្តបទុមរតនៈ (ហៅ ដីដុះ)។
ការវេរប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំពីរសន្តាន និងជាពិសេសឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕