រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ

(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ផ្លូវជាតិលេខ១០ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលបានប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍។ ផ្លូវជាតិលេខ១០ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់។ ជាមួយគ្នានេះ ផ្លូវនេះក៏រួមចំណែកពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃប្រទេស។
❤7
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែ១
#ខ្មែររួបរួមសាមគ្គីគ្នាខ្មែរខ្លាំង

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តបានទទួលអំណោយឧបត្ថម្ភពី សមាគមនិស្សិតដើម្បីសង្គម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ-ឧត្តរមានជ័យ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏
❤6
Media is too big
VIEW IN TELEGRAM
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ពាក្យចូលរួមប្រណាំទូក ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា អុជកាំជ្រួច និងការប្រគុំតន្ត្រី នៅក្រុងកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ព.ស.២៥៧០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ ❤️️🇰🇭
❤3
https://www.facebook.com/share/v/1YzywAz6G2/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤9👍2👏2
Media is too big
VIEW IN TELEGRAM
យុវជនខេត្តកំពង់ចាមនាំគ្នាទៅទទួលពាក្យបំពេញកាតព្វកិច្ចយោធា
❤6
ក្រុងកំពង់ចាម 🌉🍃

#ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម
❤4
Media is too big
VIEW IN TELEGRAM
ក្រុងកំពង់ចាម 🌉🍃

#ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម
❤4
❤6
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ
#ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពី ក្រុមហ៊ុនCP ដែលបានឧបត្ថម្ភ សាច់ជ្រូក+សាច់មាន់ សរុប ៦តោន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏
❤5