នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានចូលរួមទទួលបច្ច័យចំនួន ១២,៧០០,០០០រៀល គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។
ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរព្រះគុណចំពោះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមជាមួយសាលាគណខេត្តកំពង់ចាម សូមប្រគេនពរ និងជូនពរនូវព្រះពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

❤9
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ ❤️️🇰🇭
❤11
Media is too big
VIEW IN TELEGRAM
រដ្ឋបាល ខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង នៅថ្ងៃចេញព្រះវស្សាខាងមុខនេះ
❤3
Media is too big
VIEW IN TELEGRAM
លោកវេជ្ជបណ្ឌិត តាន់ គីមឆេង ប្រធានមន្ទីរពេទ្យបង្អែកចំការលើ ខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកចំការលើ បានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើប ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋ!
❤7
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ផ្លូវជាតិលេខ១០ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ ដែលបានប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍។ ផ្លូវជាតិលេខ១០ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់។ ជាមួយគ្នានេះ ផ្លូវនេះក៏រួមចំណែកពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃប្រទេស។

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែ១
#ខ្មែររួបរួមសាមគ្គីគ្នាខ្មែរខ្លាំង
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តបានទទួលអំណោយឧបត្ថម្ភពី សមាគមនិស្សិតដើម្បីសង្គម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ-ឧត្តរមានជ័យ។
សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏

❤6