រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ម្យ៉ាងទៀតសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុហេតុការពារជាតិមាតុភូមិ។

ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានវត្តមានអញ្ជើញចូលរួម យ៉ាងច្រើន ពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត៕
🙏2❤1👏1
🙏2👏1
https://www.facebook.com/share/r/19SHaDVdJQ/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤5🙏4👍1
Forwarded from កណ្ដៀរ
ឃុំព្រែកពោធិ៍ ទីប្រជុំជនស្រុកស្រីសន្ធរ 🍃🏡

📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

#ការរៀបចំដែនដី #ការរៀបចំភូមិឋាន #ភូមិឋានក្សេមក្សាន្ត #ការលូតលាស់ #បរិស្ថានរស់នៅដ៏ល្អត្រកាល

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ
Forwarded from កណ្ដៀរ
ឃុំព្រែកពោធិ៍ ទីប្រជុំជនស្រុកស្រីសន្ធរ 🍃🏡

📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

#ការរៀបចំដែនដី #ការរៀបចំភូមិឋាន #ភូមិឋានក្សេមក្សាន្ត #ការលូតលាស់ #បរិស្ថានរស់នៅដ៏ល្អត្រកាល

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ
❤1
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ពាក្យចូលរួមប្រណាំទូក ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា អុជកាំជ្រួច និងការប្រគុំតន្ត្រី នៅក្រុងកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ព.ស.២៥៧០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
❤3
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានចូលរួមទទួលបច្ច័យចំនួន ១២,៧០០,០០០រៀល គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរព្រះគុណចំពោះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមជាមួយសាលាគណខេត្តកំពង់ចាម សូមប្រគេនពរ និងជូនពរនូវព្រះពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
❤9