រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
ឯកឧត្តម ស្រី សុភ័ក្ត្រ អញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅបន្តសម្រាប់ឆ្នាំ២០២៧។

កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងតម្រង់ទិស និងពង្រឹងប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍វាយតម្លៃសមិទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានភាពស៊ីសង្វាក់ ច្បាស់លាស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
❤11👍2
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ម្យ៉ាងទៀតសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុហេតុការពារជាតិមាតុភូមិ។

ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានវត្តមានអញ្ជើញចូលរួម យ៉ាងច្រើន ពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត៕
🙏2❤1👏1
🙏2👏1