រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសិក្ខាសាលាពង្រាងផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។

គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖ បង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវ៖ ណែនាំជាផ្លូវការនូវផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក សម្រាប់រយៈពេល ៥ឆ្នាំ (២០២៦-២០៣១)។ ប្រមូលធាតុចូល៖ ប្រមូលយោបល់ និងធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែម និងធានាថាផែនទីបង្ហាញផ្លូវនេះមានលក្ខណៈទូលំទូលាយ និងអាចយកទៅអនុវត្តបានមានប្រសិទ្ធភាពខ្ពស់។

សិក្ខាសាលាធ្វើនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត , ប្រធាន អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អនុប្រធានមន្ទីរសង្គមកិច្ច និងអតីតយុវជនខេត្ត, អនុប្រធានមន្ទីរកិច្ចការនារីខេត្ត, អភិបាលរងក្រុង ស្រុក, ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៩ ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង៩ និងអង្គការដៃគូ សរុបចំនួន ៤៣នាក់។
❤4
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តបានទទួលអំណោយឧបត្ថម្ភពីសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ-ឧត្តរមានជ័យ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨
❤5
❤7👍1🙏1
ឯកឧត្តម ស្រី សុភ័ក្ត្រ អញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅបន្តសម្រាប់ឆ្នាំ២០២៧។

កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងតម្រង់ទិស និងពង្រឹងប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍វាយតម្លៃសមិទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានភាពស៊ីសង្វាក់ ច្បាស់លាស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
❤11👍2