រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36.1K photos
1.86K videos
21 files
2.27K links
Download Telegram
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ
#ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ រួមមាន ថវិកា 15,000,000រៀល (ដប់ប្រាំលានរៀល) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកអភិបាលស្រុក និងសូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
👏2
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ
#ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម រួមមាន ថ្នាំពេទ្យ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធានមន្ទីរ ព្រមទាំងសហការី និងសូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
❤6
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ដោយយកនូវចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តប្រាសាទជ័យមង្គល ស្ថិតនៅក្នុងភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

មានប្រសាសន៍នៅក្នុងជំនួបនោះ ឯកឧត្តម បាននាំនូវបណ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុនសែន សម្តេចប្រធានរដ្ឋសភា និងសម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។

បន្ទាប់មកឯកឧត្តមក៏បានលើកឡើងថា រៀងរាល់ពេលចូលដល់រដូវភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកនូវចង្ហាន់ រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីវេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់ជីដូនជីតាដែលបានចែកឋានទៅ ។ ក្នុងនោះឯកឧត្តមក៏បានលើឡើងផងដែរអំពីការីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានឯកភាពជាតិ និងរួមគ្នាកសាងនូវប្រទេសអោយកានតែមានការអភិវឌ្ឍ។

លើសពីនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរ និងសំណូមពរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងលើកទឹកចិត្តឱ្យខិតខំមន្ថែមទៀតទៅលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខ និងភាពអសន្តិសុខនានា ដែលធ្វើអោយរាំងស្ទះដល់ដំណើរការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ក៏ដូចជាសង្គមជាតិរបស់យើង។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម លន់ លឹមថៃ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃព្រះសង្ឃ ១២ អង្គ ៣២០.០០០រៀល , លោកតាលោកយាយ និងប្រជាពលរដ្ឋដែលចូលរួម ១៨០នាក់ ក្នុងម្នាក់ ៗថវិកា ១០.០០០រៀល , ប្រជាការពារ និងនគរបាលប៉ុស្តិ៍ ១៥នាក់ ក្នុងម្នាក់ថវិកា ២០.០០០រៀល និងបច្ចយ័កសាងវត្ត ១.៤០០.០០០រៀល សរុបថវិកា ៤.០២០.០០០រៀល។