រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.27K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ​

(កំពង់ចាម) នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសវនាការការងារជាមួយប្រតិភូខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ​ ស្ថិតនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។

បន្ទាប់ពីសវនាការដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា គណៈប្រតិភូទាំងពីរ បានជូនកាដូអនុស្សាវរីយ៍ ដែលជាតំណាងអត្តសញ្ញាណរបស់ខេត្ត ក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យូរអង្វែង រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Gyeonggi នៃសាធារណៈ​រដ្ឋកូរ៉េ​។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ ដែលបានកំណត់យកខេត្តកំពង់ចាម ជាខេត្តគោលដៅ ក្នុងពង្រឹង ពង្រីកកិច្ចសហការ​ ភាពជាដៃគូវិនិយោគ​ និងឱកាសការងារ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


​
❤7
❤3
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមផលិតមាតិកាខេត្ត បានទទួលអំណោយឧបត្ថម្ភពីបងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨
❤6