មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង»
កំពង់ចាម៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូក នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទុកថ្នាក់ខេត្ត ក្នុងពិធីប្រណាំងទូក “ ង ” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ។ កិច្ចប្រជុំបានធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត, អភិបាលរងក្រុង , ចៅសង្កាត់ទាំង៤ តំណាងមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសវនាការការងារជាមួយប្រតិភូខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ
(កំពង់ចាម) នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសវនាការការងារជាមួយប្រតិភូខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ ស្ថិតនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពីសវនាការដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា គណៈប្រតិភូទាំងពីរ បានជូនកាដូអនុស្សាវរីយ៍ ដែលជាតំណាងអត្តសញ្ញាណរបស់ខេត្ត ក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យូរអង្វែង រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Gyeonggi នៃសាធារណៈរដ្ឋកូរ៉េ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ ដែលបានកំណត់យកខេត្តកំពង់ចាម ជាខេត្តគោលដៅ ក្នុងពង្រឹង ពង្រីកកិច្ចសហការ ភាពជាដៃគូវិនិយោគ និងឱកាសការងារ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

❤6