រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
ក្រោមការយកចិត្តទុកដាក់គាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដឹកនាំក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ក្រុមជួយខ្លួនឯង នៃជនមានពិការភាព (ចំនួន ៦ក្រុម) និងសហគមន៍ផលិតសាប៊ូលាងចានស្ត្រីឆ្លាតវៃរបស់ជនមានពិការភាព (ចំនួន ១ក្រុម) សរុបចំនួន ៧ក្រុម នៅស្រុកព្រៃឈរ និងស្រុកបាធាយ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ត្រី , លោកស្រីអភិបាលរងស្រុក , លោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនៃរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមទាំង៧ ។

ក្រោមការយកចិត្តទុកដាក់គាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ អភិបាលរងខេត្ត បានសំណេះសំណាល នាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការគិតគូរ ដល់ក្រុមជួយខ្លួនឯង
ប្រមូលនូវបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ផ្សព្វផ្សាយពីភាពជាគំរូ និងលើកទឹកចិត្តដល់ជនពិការដទៃទៀតឱ្យចងក្រងជាក្រុមសហគមន៍។

ក្នុងឱកាសនោះដែរ លោកជំទាវ បាននាំយកថវិការបស់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ឧបត្ថម្ភដល់សហគមន៍ និងក្រុមជួយខ្លួនឯង ទាំង៧ក្រុម /ក្នុង ១ក្រុមទទួលបានថវិកាចំនួន ៤០០.០០០ រៀល សរុបចំនួន ២.៨០០.០០០ រៀល ។
❤5
មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង»

កំពង់ចាម៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពនៃការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។