រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
គណៈកម្មាធិការរៀបចំដែនដីថ្នាក់ខេត្ត បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ និងពិនិត្យការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យរដ្ឋ និងការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់អំពីសារសំខាន់ និងភាពចាំបាច់នៃការគ្រប់គ្រង ការចុះបញ្ជី និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីធានាបាននូវតម្លាភាព សុវត្ថិភាពផ្លូវច្បាប់ និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ ទាំងពេលចំពោះមុខ និងទៅអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត លើកឡើងនូវបញ្ហាប្រឈម ការលំបាក និងសំណូមពរនានាទាក់ទងនឹងទីតាំងដីធ្លី ឬទីស្តីការអង្គភាពរបស់ខ្លួន ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយសមស្រប។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា អាជ្ញាធរខេត្តជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់គ្រប់មន្ទីរ-អង្គភាពទាំងអស់ ក្នុងការបំពេញភារកិច្ច និងមានទីតាំងធ្វើការងារសមរម្យ។

ឯកឧត្តមក៏បានផ្តាំផ្ញើ និងរំលឹកដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ស្រាវជ្រាវ ប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការងាររៀបចំដែនដី និងការគ្រប់គ្រងអចលនទ្រព្យក្នុងខេត្តប្រព្រឹត្តទៅដោយរលូន ជៀសវាងការជាន់ដែនសមត្ថកិច្ច/ដីធ្លីគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក៕
❤2
https://www.facebook.com/share/p/1EqtiWoqAj/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤6👍3👏2