រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
36K photos
1.85K videos
21 files
2.26K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក សេង ពោន អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣

(កំពង់ចាម) នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក សេង ពោន អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ត្រូវជាឪពុកក្មេករបស់លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន បុគ្គលិកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ឯកឧត្តម អភិបាលខេត្ត និងសហការី បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ព្រមទាំងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សេង ពោន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
❤3
ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី ថៃហាក់ និង. ឯឧត្តម លី សំអូន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ រួមជាមួយ​ លោក​ អូត​ ឈាងលី​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុកបាធាយ​ បានអញ្ជេីញចុះជួបសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហារ ថវិកាទៅចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជួបការលំបាកនិងខ្វះខាត ក្នុងមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡី មិច នាយករង រដ្ឋបាលសាលាខេត្តបានចូលរួមទទួលអំណោយឧបត្ថម្ភពីកញ្ញា ជៀម ស្រីនិច សម្ភាររួមមាន ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ស្ករស ៦បេ ប៊ីចេងចំណុះ៥ខាំ ៧កេស ប្រេងឆាចំណុះ៨០០ml ២៥កេស និងអំបិលម៉ត់ ៤០បេ សរុបថវិកា ២.៨៥៣$ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបានចូលរួមទទួលអំណោយឧបត្ថម្ភពីក្រុមហ៊ុន សហគ្រាស យូ ឌីឡា នូវថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀល) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ង៉ោក ចរិយា នាយិការង រដ្ឋបាលសាលាខេត្តបានចូលរួមទទួលអំណោយឧបត្ថម្ភពីមន្ទីរទេសចរណ៍ខេត្ត និងក្រុមបង្កើតមាតិកា នូវគ្រឿងឿបភោគបរិភោគមួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨