រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.8K photos
1.84K videos
21 files
2.26K links
Download Telegram
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន

នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុង កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឧបាសក សាយ អឿន ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ចំពោះការបាត់បង់ ឧបាសក សាយ អឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សាយ អឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
🙏2
Media is too big
VIEW IN TELEGRAM
ច្រាំងទន្លេជិត១៣គីឡូម៉ែត្របាក់ស្រុត និងប៉ះពាល់ផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការង រដ្ឋបាលសាលាខេត្តបានចូលរួមទទួលអំណោយឧបត្ថម្ភពីលោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ថវិកាចំនួន ២.០០០.០០០រៀល និងអំបិលអ៉ីយ៉ូដ ១,០០០ កញ្ចប់ ស្មើនឹង ៥០០ គីឡូក្រាម មី ៥ កេស និងសម្ភារមួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨
❤6👍2
Media is too big
VIEW IN TELEGRAM
លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្ត បានប្រើប្រាស់មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ដើម្បីជួយសម្រួលឱ្យអ្នកជំងឺទៅព្យាបាល ត្រឹមត្រូវដល់កន្លែង និងទាន់ពេលវេលា
❤3