ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព និងតាមរយៈប្រព័ន្ធវីដេអូZoom។
កិច្ចប្រជុំដើម្បីពិភាក្សា និងអនុម័តលើរបៀបវីរៈសំខាន់ៗចំនួន រួមមាន៖
១-សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។
២-របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។
៣-របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។

❤4
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន
នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុង កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឧបាសក សាយ អឿន ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ចំពោះការបាត់បង់ ឧបាសក សាយ អឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សាយ អឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

🙏2