រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.7K photos
1.84K videos
21 files
2.26K links
Download Telegram
អភិបាលស្រុកចំការលើ ដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រង គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង

(ស្រុកចំការលើ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០ នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលនៅសមរភូមិមុំបី។

កម្មវិធីបុណ្យសពបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបណ្ឌិតអភិបាល និងគណៈប្រតិភូ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងសោកសៅ និងគោរពចំពោះវីរភាព និងការលះបង់របស់យុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។

លោកបណ្ឌិតអភិបាលស្រុក សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកវរៈសេនីយ៍ត្រី យ៉ែម លឹង បានទៅកាន់សុគតិភព។
❤4
នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំប្រតិភូ នៃរដ្ឋបាលស្រុក គោរពវិញ្ញាណក្ខន្ធនាយចំណង់ យ៉ែម លឹង យុទ្ធជនក្រុម២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលនៅសមរភូមិទិសមុំបី នៅគេហដ្ឋាននៃសព ភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
❤2
នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រីអភិបាលរងស្រុក និងសមជិកក្រុមប្រឹក្សាស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី យែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបាននាំយកសាលិខិតរំលែកទុក្ខ និងថវិកាចំនួន ៥០០,០០០រៀល ជូនដល់ភរិយានៃសពដើម្បីចាត់ចែងក្នុងពិធីបុណ្យផងដែរ។
❤6
Media is too big
VIEW IN TELEGRAM
លោក វេជ្ជបណ្ឌិត ឌី ថារិន
ប្រធានមណ្ឌលសុខភាពព្រែករំដេង ស្រុកស្រីសន្ឋរ ប្តេជ្ញា ពង្រឹង​គុណភាព សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។
❤7
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា៕
❤3