ពិធីបើកសិក្ខាសាលា «ផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» នៅខេត្ដកំពង់ចាម
ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលា «ផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» ក្រោមអធិបតីភាព ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានទី១ក្រុមប្រឹក្សាសកម្មភាពជនពិការនៅសាលសាលាខេត្ដកំពង់ចាម។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោក លោកស្រីមកពី មន្ទីរសុខាភិបាល មន្ទីរសាធារណ:ការនិងដឹកជញ្ជូន សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងលោក លោកស្រីជាជនបង្គោលកាងារពិការភាពមន្ទីរ ស.អ.យ សរុបចំនួន ៨០នាក់ ស្រី៣២នាក់ ជនមានពិការភាពសរុបចំនួន ១២នាក់ ស្រី៥នាក់៕

អភិបាលស្រុកចំការលើ ដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រង គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង
(ស្រុកចំការលើ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០ នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលនៅសមរភូមិមុំបី។
កម្មវិធីបុណ្យសពបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបណ្ឌិតអភិបាល និងគណៈប្រតិភូ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងសោកសៅ និងគោរពចំពោះវីរភាព និងការលះបង់របស់យុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។
លោកបណ្ឌិតអភិបាលស្រុក សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកវរៈសេនីយ៍ត្រី យ៉ែម លឹង បានទៅកាន់សុគតិភព។

❤4