អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេ និងស្វែងរកវិធានការទប់ស្កាត់
ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ដើម្បីពិនិត្យ និងវាយតម្លៃអំពីមូលហេតុដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក ព្រមទាំងវាយតម្លៃពីផលប៉ះពាល់ និងស្វែងរកវិធានការ ដំណោះស្រាយសមស្រប ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបាក់ស្រុតច្រាំងដែលអាចកើតមានបន្តទៀត។
ឯកឧត្តម ចាន់ រ៉ាន់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពី «ក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីមូលហេតុនៃការបាក់ច្រាំង និងផលប៉ះពាល់នៅតាមដងទន្លេ ស្ទឹង និងព្រែក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលរងស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចាន់ រ៉ាន់ បានណែនាំដល់មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តសហការជាមួយអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលមានតំបន់រងផលប៉ះពាល់ពីការបាក់ស្រុតច្រាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង និងរៀបចំរបាយការណ៍ជាបន្ទាន់ ដោយត្រូវប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ទិន្នន័យដែលប្រមូលបានពីការចុះពិនិត្យ និងវាយតម្លៃនេះ នឹងត្រូវយកមករៀបចំជារបាយការណ៍ដាក់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យ ដាក់ស្នើកិច្ចអន្តរាគមន៍ពីក្រសួង ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ ក្នុងការសិក្សា និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបាក់ស្រុតច្រាំងនាពេលខាងមុខ។
បើតាមមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រវែងច្រាំងដែលបានបាក់ស្រុតសរុបនៅក្នុងខេត្តកំពង់ចាម មានប្រមាណ ១២,៩៦៣ម៉ែត្រ។ ក្នុងនោះ ស្រុកស្ទឹងត្រង់មានប្រវែង ២៥៩ម៉ែត្រ, ស្រុកកំពង់សៀម ៤,៦០០ម៉ែត្រ, ក្រុងកំពង់ចាម ១០៤ម៉ែត្រ, ស្រុកកងមាស ៨៨ម៉ែត្រ, ស្រុកកោះសូទិន ៣៥០ម៉ែត្រ និងស្រុកស្រីសន្ធរ ៧,៥៦២ម៉ែត្រ។

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (តាមរយៈប្រព័ន្ធកម្មវិធីZoom) នៅសាលប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ ប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធ ។ជាមួយគ្នានេះ ក៏មានការចូលរួមពីអភិបាលក្រុង ស្រុក និងការិយាល័យពាក់ព័ន្ធផងដែរ (តាមរយៈប្រព័ន្ធកម្មវិធីZoom) នៅសាលាក្រុង ស្រុក។

❤6👍2
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាម សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖
Forwarded from កណ្ដៀរ
ទំនប់៥កុម្ភៈ ស្រុកចំការលើ🍃🏡
📍ភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
https://maps.app.goo.gl/esr31eZ33RwBbUYNA
#ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា
📷 : កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ
https://www.facebook.com/share/p/19RQ6Z5KbD/

❤2