រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.7K photos
1.84K videos
21 files
2.26K links
Download Telegram
Media is too big
VIEW IN TELEGRAM
លោកស្រី អេង កញ្ញា ប្រធានមណ្ឌល​សុខភាពកោះសូទិន ស្រុកកោះសូទិន ប្តេជ្ញា ពង្រឹង​គុណភាព សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។
ជំនាញជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើស ២ករណី
នៅក្នុងភូមិសាស្រ្ត ស្រុកព្រៃឈរ

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ទាំង ២ករណី ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

ជាមួយនោះ កម្លាំងជំនាញ បានរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ ករណីទី១ នៅចំណុចកោះចេក ឃុំមៀន ស្រុកព្រៃឈរ បានរឹបអូសវត្ថុតាង មានឧបករណ៍ស្បៃមុងចំនួន ៦មាត់ របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ បង្គោលចម្រឹង ៧៥ដើម និងចាក់លែងកូនត្រីចម្រុះ ៣គីឡូក្រាម ។ ករណីទី២ នៅចំណុចវត្តកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ  មានឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ បង្គោលចម្រឹង ៩៦ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕
❤6👍1👏1