រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.7K photos
1.84K videos
21 files
2.26K links
Download Telegram
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្តកំពង់ចាម តំណាងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» តាមប្រព័ន្ធវីដេអូ (Zoom) ពីសាលប្រជុំសាលាខេត្តកំពង់ចាម។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ សាន់ អ៊ែន មូន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីប្រធាន គ.ក.ស.ក. ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

ជាមួយគ្នានេះ អធិការរងនគរបាល មេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថ និងក្រុមការងារថ្នាក់ក្រុង-ស្រុក នៃខេត្តកំពង់ចាម ក៏បានចូលរួមតាមប្រព័ន្ធអនឡាញពីសាលាក្រុង-ស្រុក។

ការដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិលើកទី៤នេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ និងការឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាលើស្ត្រី ព្រមទាំងលើកកម្ពស់ការការពារ សុវត្ថិភាព សមភាព និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
❤6
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖
❤6
Media is too big
VIEW IN TELEGRAM
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេច​ដើម្បីការពារដល់សុខាមាលភាពប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​ និងក្រោយពេលទឹកជំនន់
❤7
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកបាធាយ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុកបាធាយ លោកស្រីអភិបាលរងស្រុកបាធាយ,អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មន្ទីរពេទ្យបង្អែកស្រុក , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីកសិកម្មឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
❤5