រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.6K photos
1.83K videos
21 files
2.26K links
Download Telegram
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅ
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ វឌ្ឍនភាព នៃការអនុវត្តសកម្មភាពការងារ និងថវិកា ឆ្នាំ២០២៦ ដើម្បីជំរុញប្រសិទ្ធភាពការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត , ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, នាយករង និងនាយិការងរដ្ឋបាលសាលាខេត្ត, តំណាងមន្ទីរផែនការខេត្ត, មន្ទីរកិច្ចការនារីខេត្ត, អភិបាលរងក្រុង ស្រុក ទទួលបន្ទុក, នាយក នាយករងទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។