Forwarded from Eang Sok Seiha
❤4
បញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយទទួលបានយុត្តិធម៌ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ»
(កំពង់ចាម)៖ វិវាទដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងទទួលបានយុត្តិធម៌ពេញលេញ ក្រោមការអនុវត្ត «គោលនយោបាយ ឈ្នះ-ឈ្នះ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី និងបានប្រគល់ប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ជូនដល់ប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដែលជាភាគីពាក់ព័ន្ធក្នុងទំនាស់ដីធ្លីខាងលើ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព តាមយន្តការសម្របសម្រួលប្រកបដោយសមធម៌ និងការយោគយល់អធ្យាស្រ័យគ្នា ដោយមិនមានភាគីណាមួយរងការបាត់បង់ ឬចាញ់នោះឡើយ។
ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី បានសម្ដែងនូវសេចក្ដីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានបន្សល់ទុកនូវមរតកនយោបាយ «ឈ្នះ-ឈ្នះ» ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ រហូតទទួលបានយុត្តិធម៌ និងភាពសុខដុមរមនាពេលនេះ៕

❤5
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូ៖ ខេត្តកំពង់ចាម រងគ្រោះបាក់ស្រុតច្រាំងទន្លេប្រវែង ១៣គីឡូម៉ែត្រ ខូចខាតដំណាំរួមផ្សំជាង ៣០០ហិកតា និងត្រៀមជួសជុសស្តារច្រាំងទន្លេឡើងវិញនៅក្នុងឆ្នាំ២០២៧
ដោយ ហ៊ាង ថាច
ដោយ ហ៊ាង ថាច
❤4