រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.5K photos
1.83K videos
21 files
2.25K links
Download Telegram
https://www.facebook.com/share/p/1M8Cf2wwvm/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
8
Forwarded from កណ្ដៀរ
Media is too big
VIEW IN TELEGRAM
អនុមោទនាថ្ងៃសីល🪷

វត្តគិរីសោភ័ណភ្នំទែតក្នុង

📍ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

https://maps.app.goo.gl/EZMqj8knsAb3hg329

#រចនាបទវត្តអារាមខ្មែរ #ស្ថាបត្យកម្មខ្មែរ #ព្រះពុទ្ធសាសនា
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់

📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ
4
Forwarded from Eang Sok Seiha
ការប្រើប្រាស់ដីអ្នកស្រុកចំការលើ🌱

📍ស្រុកចំការលើ ខេត្តកំពង់ចាម

#កសិកម្ម #អភិវឌ្ឍន៍សហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #ក្រសួងដែនដីនគរូបនីយនិងសំណង់

📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ
4
សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិ ឃុំសង្កាត់
5
បញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយទទួលបានយុត្តិធម៌ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ»

(កំពង់ចាម)៖ វិវាទដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងទទួលបានយុត្តិធម៌ពេញលេញ ក្រោមការអនុវត្ត «គោលនយោបាយ ឈ្នះ-ឈ្នះ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី និងបានប្រគល់ប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ជូនដល់ប្រជាពលរដ្ឋចំនួន ២ គ្រួសារ ដែលជាភាគីពាក់ព័ន្ធក្នុងទំនាស់ដីធ្លីខាងលើ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព តាមយន្តការសម្របសម្រួលប្រកបដោយសមធម៌ និងការយោគយល់អធ្យាស្រ័យគ្នា ដោយមិនមានភាគីណាមួយរងការបាត់បង់ ឬចាញ់នោះឡើយ។

ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី បានសម្ដែងនូវសេចក្ដីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានបន្សល់ទុកនូវមរតកនយោបាយ «ឈ្នះ-ឈ្នះ» ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ រហូតទទួលបានយុត្តិធម៌ និងភាពសុខដុមរមនាពេលនេះ៕
5