រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.5K photos
1.83K videos
21 files
2.25K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ផ្ដល់ជូនពលរដ្ឋដែលត្រូវរុះរើផ្ទះ គេចពីការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន ២៣ គ្រួសារ មកពីឃុំចំនួន ៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុំឫស្សីស្រុក ឃុំកោះអណ្តែត ឃុំព្រែកពោធិ៍ និងឃុំមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្ដារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំងក៏ដោយ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការ និងការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្ដារ ជួសជុល និងរៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចមហាបវរធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្ដល់ជូនពលរដ្ឋទាំង ២៣ គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធ ១ កេស តង់ ១ ឃីត ១ សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ ម៉ឺនរៀល៕
4
https://www.facebook.com/share/p/1HAGbud7uJ/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
2
https://www.facebook.com/share/r/1DJKv2SAjq/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
5👍1👏1
Media is too big
VIEW IN TELEGRAM
លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាំយកអំណោយឧបត្ថម្ភដល់បណ្ដាកម្លាំងសមរភូមិមុខ នៅខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោកស្រី ង៉ោក ចរិយា នាយិការង រដ្ឋបាលសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីរាជការសាលាខេត្ត នាំយកបច្ច័យរបស់ឯកឧត្តម ចូលរួមបុណ្យសពលោកស្រី មិត លក្ខ័ស្មុី ដែលត្រូវជាម្ដាយរបស់លោក ប៊ុត ចិន្ដាវង្សសី និងលោក ប៊ុត ចិន្ដាអាល់ហ្សា មន្ត្រីរាជការសាលាខេត្ត។

សូមជម្រាបផងដែរថាលោកស្រី មិត លក្ខ័ស្មុី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦១ ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះដែរលោកស្រី នាយិការង រដ្ឋបាលសាលាខេត្តបាននាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោក ប៊ុត ចិន្ដា ដែលត្រូវជាស្វាមី និងលោក ប៊ុត ចិន្ដាវង្សសី និងលោក ប៊ុត ចិន្ដាអាល់ហ្សា ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់លោកស្រី មិត លក្ខ័ស្មុី ដែលត្រូវជា ភរិយា ជាម្ដាយ ម្ដាយក្មេក និងជីដូនជាទីគោរពស្រលាញ់បំផុត។

សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី មិត លក្ខ័ស្មុី សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។