រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.5K photos
1.83K videos
21 files
2.25K links
Download Telegram
នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ចើញចុះមកពិនិត្យស្ថានភាពផ្លូវ លូ និងច្រាំង ទន្លេ ដែលរងការបាក់ស្រុតដោយទឹកជំនន់ទន្លេមេគង្គ ស្ថិតនៅឃុំកំពង់រាប និងបន្តចុះពិនិត្យវឌ្ឍនភាពការជួសជុលផ្លូវគមនាគមន៍ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ដែលទើបបានជួសជុលរួចរាល់។
4
Media is too big
VIEW IN TELEGRAM
[WATCH] សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ផ្សព្វផ្សាយពីសមិទ្ធផលការងារឱ្យបានទូលំទូលាយឱ្យពលរដ្ឋបានដឹង។
Media is too big
VIEW IN TELEGRAM
មណ្ឌលសុខភាពកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងភាពរួសរាយរាក់ទាក់។
👍1
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តចំពោះការផ្តល់សេវាព្យាបាលសុខភាពពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ
អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ផ្ដល់ជូនពលរដ្ឋដែលត្រូវរុះរើផ្ទះ គេចពីការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន ២៣ គ្រួសារ មកពីឃុំចំនួន ៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុំឫស្សីស្រុក ឃុំកោះអណ្តែត ឃុំព្រែកពោធិ៍ និងឃុំមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្ដារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំងក៏ដោយ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការ និងការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្ដារ ជួសជុល និងរៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចមហាបវរធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្ដល់ជូនពលរដ្ឋទាំង ២៣ គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធ ១ កេស តង់ ១ ឃីត ១ សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ ម៉ឺនរៀល៕
4