នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោក លោកស្រី នាយករងសាខា ព្រមទាំងសហការី និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត បានចុះសួរសុខទុក្ខ លោកស្រី តុង សុរិយា អាយុ ៣៣ឆ្នាំ រស់នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភរិយារបស់ វីរៈទ័ពជួរមុខនៅតំបន់ ប្រសាទខ្នារ ឈ្មោះ អនុសេនីយទោ ហុន ភក្ខិណា អាយុ៤០ឆ្នាំ នៅក្នុងកងពលតូចលេខ២១ បានមកសម្រាលកូននៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម(ដែលសេវាសម្រាល និងថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត ទាំងស្រុង ) ។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុង តួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។
ក្នុងឱកាសនោះដែរ លោកជំទាវ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារ លោកស្រី រួមមាន៖ អង្ករ ១បេ ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ,ទឹកត្រី ១យួរ, មី ១កេស, (ឃីតម៉ុង ភួយ ក្រម៉ា សារ៉ុង ១ឃីត) ,ផ្លែឈើ ១កន្ត្រក និងថវិកា ២០០.០០០រៀល ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបុណ្យ ទក្ខិណានុប្បទានខួបគម្រប់៧ថ្ងថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាន ឧទ្ទិសបួងសួងសូមឱ្យវិញ្ញានក្ខន្ធ ឯកឧត្តម ទូច ឆៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

🙏6❤4
https://www.facebook.com/share/v/1EcBTasXXa/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin

❤5👍2👏2
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖
❤7
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖
❤8
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការបក្សក្រុង-ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានណែនាំដល់គ្រប់រចនាសម្ព័ន្ធគណបក្ស ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយនូវសមិទ្ធផល ចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំងការចុះផ្ទាល់តាមខ្នងផ្ទះ និងការប្រើប្រាស់បណ្ដាញព័ត៌មាន ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោត ឱ្យទទួលបានជ័យជម្នះ។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះធ្វើបញ្ជីបច្ចុប្បន្នភាពអចលនទ្រព្យរបស់គណបក្ស ឱ្យបានច្បាស់លាស់ និងជំរុញនីតិវិធីដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់។ ដោយឡែក ឃុំ-សង្កាត់ទាំងអស់ ត្រូវជំរុញការធ្វើរបាយការណ៍អភិវឌ្ឍន៍ប្រាំឆ្នាំ ២០២២-២០២៧ និងទិសដៅអភិវឌ្ឍន៍ប្រាំឆ្នាំ ២០២៧-២០៣២ ព្រមទាំងបណ្ដាឯកសារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំសន្និបាតគណបក្សឃុំ-សង្កាត់ ដែលនឹងចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាពិសេស ត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ ព្រមទាំងប្តេជ្ញាចិត្តខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ ជាពិសេស ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

❤3