រដ្ឋបាលខេត្តកំពង់ចាម
10.2K subscribers
35.5K photos
1.83K videos
21 files
2.25K links
Download Telegram
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមវេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រគល់ពានរង្វាន់អ្នកផលិតមាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «វេទិកាប្រព័ន្ធ ផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងពានរង្វាន់ជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ (ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
4