រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.3K photos
1.93K videos
21 files
2.32K links
Download Telegram
នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិនិត្យ សម្រុះសម្រួលករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
❤10
ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកព្រៃឈរ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកព្រៃឈរ,លោកអនុប្រធានមន្ទីរសុខាភិបាល,លោកអភិបាលរងស្រុក, អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
❤6👍1
មន្ទីរពេទ្យបង្អែកបាធាយ ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ សុវត្ថិភាព និងការថែទាំសម្រាប់អ្នកជំងឺមិនឆ្លង (NCDs)។

ពន្លឺពណ៌ទឹកក្រូច ជានិមិត្តសញ្ញានៃភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកបាធាយ ក្នុងការថែទាំ ព្យាបាល ជូនដល់អ្នកជំងឺ ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់រូប។
❤8👍1👏1