រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.2K photos
1.93K videos
21 files
2.32K links
Download Telegram
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) នៅរដ្ឋបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងសិក្ខាសាលាក៏មានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀនឃុំ ជំនួយការឃុំ អង្កការ សមាគម និងវិស័យឯកជន ផងដែរ។
❤6👍1🙏1
❤7🙏2👍1
Forwarded from Chea Seila KPC
Media is too big
VIEW IN TELEGRAM
ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដោយ : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកជើងព្រៃ

Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
❤4
Forwarded from Chea Seila KPC
Media is too big
VIEW IN TELEGRAM
ឃុំមានជ័យ ស្រុកស្រីសន្ធរ 🍃🏡

📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ

WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM
❤4
Media is too big
VIEW IN TELEGRAM
❤5
❤13👍2👏2
ខេត្តកំពង់ចាម​ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តឆ្នាំ២០២៦-២០៣០

(កំពង់ចាម​):​ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​» ក្រោម អធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ថិតនៅសាលាខេត្តកំពង់ចាម។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តគោលដៅទី៦​ ខណៈ​ផែនការនេះ គឺជាលទ្ធផ​ល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិត​ផ​ល​ និងពុទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង​ ប្រវត្តិសាស្ត្រ ៦កន្លែង​ និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។ ជាមួយគ្នានោះខេត្ត មានសណ្ឋាគារ ១៨កន្លែង​ ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត​ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​ស​វិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកត​ភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦ​សា​នផងដែរ​ ៕