រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.1K photos
1.93K videos
21 files
2.32K links
Download Telegram
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធករណីវិវាទដីធ្លីនៅស្រុកបាធាយ
Media is too big
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A
ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម
 
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១- ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៥។

២- បទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដោយឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។

៣- បទបង្ហាញអំពីសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

៤- បទបង្ហាញអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី។

៥- បទបង្ហាញអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ដោយឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។

៦- បញ្ហាផ្សេងៗ។
❤7
ក្នុងសប្តាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម បានទទួលប្លង់សរុប ចំនួន ២១៩ បណ្ណ ដើម្បីបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ។

#អង្គភាពច្រកចេញចូលតែមួយ
❤9👍1
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
👏2😁1
Media is too big
VIEW IN TELEGRAM
សេចក្ដីអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម
👏3❤2👍1