រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.1K photos
1.93K videos
21 files
2.32K links
Download Telegram
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី KAPEA SCAM ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(កំពង់ចាម)៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ផ្លូវការ ដែលមានឈ្មោះថា «KAPEA SCAM» ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្ត។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្ន ល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្ដូររូបភាពជាច្រើន ដូច្នេះ ការប្រើប្រាស់កម្មវិធី «KAPEA SCAM» គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារបងប្អូន មិនឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃក្រុមឆបោកតាមអនឡាញ។ ជាមួយគ្នានោះ កម្មវិធីនេះក៏អាចឱ្យបងប្អូនរាយការណ៍ពីករណីសង្ស័យថាជាសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញបានទាន់ហេតុការណ៍ ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកប្រៀបដូចជា «មេរោគ» ដែលនៅជុំវិញខ្លួនយើងជានិច្ច។ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន វានឹងបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងប្រាក់កាស ព្រមទាំងអាចលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន ឬឯកសារសំខាន់ៗ ជាដើម។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវជំរុញការផ្សព្វផ្សាយណែនាំពីរបៀបប្រើប្រាស់កម្មវិធី «KAPEA SCAM» នេះ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីបង្កើតជាផ្ទាំងការពារខ្លួនផង និងគ្រួសារផង ពីការឆបោកគ្រប់រូបភាព សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
❤8👍1
សេចក្តីអំពាវនាវ
🙏7❤4👏1
នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត ជតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:ខេត្តកំពង់ចាម បានអញ្ជើញចូលរួមវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ ក្នុងភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានស្នើសុំចុះបញ្ជីដីធ្លីនៅក្នុងតំបន់អាងទំនប់ដៃស្វា ។ វេទិកានេះប្រារព្ធឡើងក្នុងបរិវេណវត្តព្រះកែវឧទ្យានល្ពាក ដោយមានចូលរួមពីអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
❤5
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគ្រោងរៀបចំទីលានចាក់សំរាម នៅឃុំព្រែកដំបូក សម្រាប់បម្រើឲ្យស្រុកចំនួន ៣
❤5
Media is too big
VIEW IN TELEGRAM
ស្រូវប្រមាណជិត ៥០០ហិកតា នៅស្រុកស្រីសន្ធរ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម អន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា🔗
❤5