រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារគ្រប់គ្រងពន្ធនាគារ និងតម្រង់ទិសលើកិច្ចការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាព

កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារគ្រប់គ្រងពន្ធនាគារ និងតម្រង់ទិសលើកិច្ចការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងពន្ធនាគារខេត្តកំពង់ចាម។

ព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអ្នកពាក់ព័ន្ធធានាឱ្យបាន គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
4
សេចក្ដីអំពាវនាវ
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) នៅរដ្ឋបាលស្រុកបាធាយ ខេត្តកំពង់ចាម។ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោក លោកស្រី ប្រធានការិយាល័យ
ជុំវិញស្រុក មេឃុំ ស្មៀនឃុំ ជំនួយការឃុំ អង្កការ សមាគម និងវិស័យឯកជន សរុបចំនួន៧៩នាក់។
5👍2
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) នៅរដ្ឋបាលស្រុកចំការលើ ខេត្តកំពង់ចាម។ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោក លោកស្រី ប្រធានការិយាល័យ
ជុំវិញស្រុក មេឃុំ ស្មៀនឃុំ ជំនួយការឃុំ អង្កការ សមាគម និងវិស័យឯកជន សរុបចំនួន៨៥នាក់ ស្រី២២នាក់ ។
8👍2