អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគ្រោងរៀបចំទីលានចាក់សំរាម នៅឃុំព្រែកដំបូក សម្រាប់បម្រើឲ្យស្រុកចំនួន ៣
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង ដែលគ្រោងនឹងរៀបចំសាងសង់ជា ទីលានចាក់សំរាម ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គម្រោងរៀបចំទីលានចាក់សំរាមថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងសំណល់ រឹង-សំរាម ឲ្យមានប្រសិទ្ធភាព និងអនាម័យបរិស្ថានខ្ពស់ ដោយត្រូវ ប្រើប្រាស់រួមគ្នាសម្រាប់ ស្រុក ចំនួន៣ នៃខេត្ត២ រួមមាន ៖ ស្រុកស្រីសន្ធរ, ស្រុកកោះសូទិន (ខេត្តកំពង់ចាម) និងស្រុកខ្សាច់កណ្តាល (ខេត្តកណ្តាល)។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ ថា ការបង្កើតទីលានចាក់សំរាមនេះ គឺជាជំហានសំខាន់មួយ ក្នុង ការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធានា សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការចោលសំរាម ពាសវាលពាសកាល។ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារ បច្ចេកទេស និងអាជ្ញាធរមូលដ្ឋានសហការគ្នាសិក្សាផល ប៉ះពាល់ ឲ្យគ្រប់ជ្រុងជ្រោយទាំងផ្នែកបរិស្ថាន និងសង្គម ដើម្បីឲ្យការអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និង ទទួលបានផលប្រយោជន៍ អតិបរមា ជូនប្រជាពលរដ្ឋក្នុង តំបន់។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ប្រសិនបើតំបន់នេះមានការគ្រប់គ្រងសំរាមបានល្អប្រសើរ វាមិនត្រឹមតែជួយឱ្យភូមិឃុំមានអនាម័យ និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរណ៍ ឱ្យមកកម្សាន្តក្នុងតំបន់នេះកាន់តែច្រើន៕

❤4👏2👍1
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខព្រះចៅអធិការវត្ត សិរីសាគរ ស្រុកស្រីសន្ធរ
ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មនៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឆ្លៀតដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខព្រះចៅអធិការវត្ត សិរីសាគរ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកតាលោកយាយ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ សូមរៀបចំដាំដើមត្នោតបន្ថែមជាជួរស្អាតៗ ដោយត្រូវបន្តថែទាំ និងរៀបចំបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។
គួរបញ្ជាក់ថា ផ្លូវបេតុង ចូលវត្តសិរីសាគរ ត្រូវបានបុព្វបុរសជំនាន់មុននាំគ្នាដាំដើមត្នោតជាជួរយ៉ាងស្រស់ស្អាត ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដោយបានទាក់ទាញដល់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ជាពិសេសអ្នកលេងបណ្ដាញសង្គម មកផ្តិតយករូបភាព និងវីដេអូធ្វើការបង្ហោះចែកចាយពេញបណ្ដាញសង្គមផងដែរ។

❤10
ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទីព្រឹក
មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

❤6