រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.78K videos
21 files
2.24K links
Download Telegram
https://www.facebook.com/share/p/1CrA534XLT/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
3👍1👏1
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមទប់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខណៈផ្ទះ ៧ខ្នងត្រូវរើចេញ និង ១២ខ្នងទៀតកំពុងប្រឈមបាក់ស្រុត

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីវាយតម្លៃផលប៉ះពាល់ និងស្វែងរកដំណោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងរៀបចំផែនការជួយជួសជុលទប់ច្រាំងទន្លេនៅទីតាំងនេះ និងទីតាំងឃុំចំនួនពីរទៀត ក្នុងអំឡុងរដូវទឹកស្រក ឆ្នាំ២០២៧ខាងមុខ ដើម្បីទប់ស្កាត់ និងចៀសវាងកុំឱ្យមានការបាក់ស្រុតបន្តទៀត។

លោកមេឃុំឫស្សីស្រុក បានឲ្យដឹងថាបញ្ហាបាក់ច្រាំងទន្លេនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នាពេលនេះ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបច្ចុប្បន្ន ផ្ទះ ០៧ ខ្នង ត្រូវបានបង្ខំចិត្តរុះរើ និងជម្លៀសចេញជាបន្ទាន់ដើម្បីគេចពីគ្រោះថ្នាក់។ ផ្ទះ ១២ ខ្នងទៀត កំពុងស្ថិតក្នុងស្ថានភាពប្រឈមខ្លាំង នឹងការបាក់ស្រុតធ្លាក់ចូលក្នុងទន្លេ ប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា។

ដំណោះស្រាយចំពោះមុខ អាជ្ញាធរមូលដ្ឋាន បានជួយសម្រួលដល់ការរុះរើ និងដឹកជញ្ជូនសម្ភារប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់មកត្រៀមអន្តរាគមន៍ជួសជុល ទប់ស្កាត់ការបាក់បន្ថែម ក្នុងអំឡុងពេលរដូវទឹកស្រក និងរៀបចំគម្រោងទប់ច្រាំងទន្លេផ្លូវការ នាឆ្នាំ២០២៧។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តតាមដានមើលស្ថានភាពដីបាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ប្រឈម បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។
3👍1👏1
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគ្រោងរៀបចំទីលានចាក់សំរាម នៅឃុំព្រែកដំបូក សម្រាប់បម្រើឲ្យស្រុកចំនួន ៣

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង ដែលគ្រោងនឹងរៀបចំសាងសង់ជា ទីលានចាក់សំរាម ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គម្រោងរៀបចំទីលានចាក់សំរាមថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងសំណល់ រឹង-សំរាម ឲ្យមានប្រសិទ្ធភាព និងអនាម័យបរិស្ថានខ្ពស់ ដោយត្រូវ ប្រើប្រាស់រួមគ្នាសម្រាប់ ស្រុក ចំនួន៣ នៃខេត្ត២ រួមមាន ៖ ស្រុកស្រីសន្ធរ, ស្រុកកោះសូទិន (ខេត្តកំពង់ចាម) និងស្រុកខ្សាច់កណ្តាល (ខេត្តកណ្តាល)។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ ថា ការបង្កើតទីលានចាក់សំរាមនេះ គឺជាជំហានសំខាន់មួយ ក្នុង ការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធានា សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការចោលសំរាម ពាសវាលពាសកាល។ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារ បច្ចេកទេស និងអាជ្ញាធរមូលដ្ឋានសហការគ្នាសិក្សាផល ប៉ះពាល់ ឲ្យគ្រប់ជ្រុងជ្រោយទាំងផ្នែកបរិស្ថាន និងសង្គម ដើម្បីឲ្យការអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និង ទទួលបានផលប្រយោជន៍ អតិបរមា ជូនប្រជាពលរដ្ឋក្នុង តំបន់។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ប្រសិនបើតំបន់នេះមានការគ្រប់គ្រងសំរាមបានល្អប្រសើរ វាមិនត្រឹមតែជួយឱ្យភូមិឃុំមានអនាម័យ និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរណ៍ ឱ្យមកកម្សាន្តក្នុងតំបន់នេះកាន់តែច្រើន៕
4👏2👍1