រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.78K videos
21 files
2.24K links
Download Telegram
អបអរសាទរពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៨នាក់ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៨នាក់ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងពិធីយ៉ាងឱឡារិក នេះក៏មានការចូលរួមពីក្រុមការងារចុះជួយឃុំសំពងជ័យ សរុបចំនួន ១១១នាក់ ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល។
នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងនូវការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់សមាជិកសមាជិការគណបក្សទាំងអស់។
នៅក្នុងជំនួបសំណេះសំណាលនោះផងដែរផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិការថ្មីទាំង ៦៨នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ល្អនិងត្រឹមត្រូវបំផុតក្នុងការរួមគ្មាកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះឯកឧត្តមក៏បានស្នើដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រ និងមានប្រៀបឈ្នះគ្រប់ការបោះឆ្នោតនានាសំរាប់ពេលខាងមុខ។
ក្នុងនោះផងដែរឯកឧត្តម​បានបន្ដថា រាប់ចាប់ពីថ្ងៃជ័យជម្នះ ៧ មករា មក គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ដែលបានធ្វើអោយប្រទេសជាតិយើងកាន់តែមានការរីកចម្រើនស្មើមុខស្មើមាត់ដូចទៅនិងប្រទេសជឿនលឿននានាក្នុងពិភពលោក។
សូមជម្រាបផងដែរថាក្នុងពិធីនេះឯកឧត្ដម លន់ លឹមថៃ បានឧបត្ថម្ភនូវថវិកាសរុបចំនួន ៣.២២០.០០០រៀល។ ក្នុងនោះរួមមាន៖ ផ្តល់ជូននូវថវិកាដល់សមាជិកសមាជិកាបក្សដែលបញ្ចូលថ្មី យុវជនបក្សឃុំមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាល ប្រជាការពារ និងសមាជិកដែលចូលរួមសរុបចំនួន១១១នាក់ ដោយក្នុងម្នាក់ៗទទូលបានថវិកា ២០.០០០រៀល អាវយឺតមួយ មួកមួយ ផងដែល។
3
9👍2👏2
12👏3👍2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសនូវការខ្វះខាតទឹកស្រោចស្រព នៅស្រុកស្រីសន្ធរ
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព នៅស្រុកស្រីសន្ធរ

(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព ខណៈស្រូវប្រមាណជិត ៥០០ហិកតា ក្នុងឃុំស្វាយពោធិ៍ និងឃុំខ្នារស ត្រូវរងគ្រោះរាំងស្ងួត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសហការគ្នាជាមួយអាជ្ញាធរស្រុក ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងអន្តរាគមន៍សង្គ្រោះស្រូវដែលប្រជាកសិករយើងបានដាំដុះ ដោយកុំឱ្យប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពបន្តទៀត។

គួរបញ្ជាក់ថា ប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូច-ធំចំនួន ១៩៥កន្លែង ដោយមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រខ្នាតធំ ៧គ្រឿង ក្នុងមួយកន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៩.០០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតទៅដល់បណ្ដាឃុំមួយចំនួនក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងរដូវវស្សា ខណៈគម្រោងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ៣២ លានដុល្លារអាមេរិក៕
7