រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមសំដែងនូវសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ នី ចាន់ថន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់បំផុត។

មរណភាពរបស់ឯកឧត្តម ទូច ឆៃ គឺជាការបាត់បង់នូវឥស្សរជនឆ្នើម ១រូប ដែលកន្លងមកបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើសង្គមជាតិ ជាពិសេសឯកឧត្តម បានដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ទូច ឆៃ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ជូនដំណើរ ឯកឧត្តម ទូច ឆៃ ជាលើកចុងក្រោយ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏

#អកលាទ្រនំ🙏🙏😭
🙏6
3👍1👏1
Media is too big
VIEW IN TELEGRAM
ក្នុងនាមជាប្តីផង និងជាវីរកងទ័ពផង ដែលភរិយាបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដោយជោគជ័យ បានថ្លែងអំណរគុណដល់សម្តេចប្រធានកាកបាទក្រហម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឌេលបានយកចិត្តទុក្ខដាក់ ដល់ពួកគាត់
Media is too big
VIEW IN TELEGRAM
ព្រះមេគណខេត្តកំពង់ចាម និងព្រះមន្រ្តីសង្ឃសាលាគណខេត្ត និមន្តគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧន្ទិសជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ
Media is too big
VIEW IN TELEGRAM
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាកងទ័ពដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
3