រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ បាននាំយកអំណោយ និងថវិកា ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ២៣គ្រួសារ ដែលរស់នៅក្នុងភូមិពាមក្រៅ ភូមិពាមក្នុង ភូមិដីលើ ភូមិទួលរការ ភូមិដីដុះ ភូមិព្រែកសង្កែកើត ភូមិព្រែកសង្កែលិច ភូមិកោះកណ្ដាល និងភូមិស្រែសង្កែ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ីវមួយយួរ,មីមួយកេស និងឧបត្ថម្ភថវិកាចំនួន ១៤គ្រួសារ ក្នុងមួយគ្រួសារ ថវិកា ៥០,០០០រៀល៕
8👍3
8🙏2🥰1
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមសម្តែងនូវសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ នី ចាន់ថន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់បំផុត។

មរណភាពរបស់ឯកឧត្តម ទូច ឆៃ គឺជាការបាត់បង់នូវឥស្សរជនឆ្នើម ១រូប ដែលកន្លងមកបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើសង្គមជាតិ ជាពិសេសឯកឧត្តម បានដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ទូច ឆៃ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏