រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃនប្រុស អភិបាលរងខេត្ត បានអញ្ជើញចូលរួមជួបសំណេះសំណាលនិងអបអរសាទរសិស្សានុសិស្ស ស្រុកស្រីសន្ធរ ដែលទទួលបានជ័យលាភីនិទ្ទេស Aនិងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឆ្នាំ២០២៦ នាសម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ព្រមទាំងសិស្សពូកែថ្នាក់ទី១២ថ្នាក់ដឹកនាំ
គ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ក្នុងស្រុកស្រីសន្ធរ នៅបរិវេណ
វិទ្យាល័យស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារ, អាជ្ញាធរស្រុក , នាយកសាលា , លោកគ្រូ អ្នកគ្រូ , អាណាព្យាបាល និងសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
 
5👍2👏2
8👍2👏2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី App "Kapea Scams" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
8👍2👏1
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូ៖ សិស្សនិទ្ទេសA សិស្សគថ្លង់ និងសិស្សកុមាកំព្រាទទួលបានថវិកា សម្ភាៈសិក្សា កុំព្យូទ័រយួរដៃ អាហារូបករណ៍ ពីអភិបាលខេត្តកំពង់ចាម
13👍1👏1
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យទីតាំងត្រៀមសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនិងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិភាគបូព៌ា (តំបន់៥៧៨) ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនិងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
5
កូនត្រីចម្រុះទម្ងន់ជាង ៨០០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នៅនឹងកន្លែង

កូនត្រីចម្រុះទម្ងន់ ៨២៥គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោលនៅនឹងកន្លែង ខណៈពេលដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកបាធាយ អធិការដ្ឋានរដ្ឋបាលជលផល (មេគង្គខាងត្បូងបឹងទន្លេសាប) ខណ្ឌរដ្ឋបាលជលផល (កំពង់ឆ្នាំង កណ្តាល) ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយអាជ្ញាធរ ស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរ បាលល្វេ និងសហគមន៍នេសាទបឹងកក់ នៅចំណុចផ្សេងៗគ្នាចំនួន ០៤ករណី ក្នុងខេត្តចំនួន ៣ គឺ ៖ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ចាម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។

បើតាមរបាយការណ៍ របស់នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ទាំង ៤ករណី ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

ជាមួយនោះ ក្រុមការងារបានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែង ជារួមមាន៖ ករណីទី១ នៅចំណុចតាមដងទន្លេសាប ចាប់ពីឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតទៅដល់ ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង(ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម) មានឧបករណ៍លូស្បៃមុងចំនួន ១៣០មាត់ របាំងស្បៃមុងចំនួន ១២២កន្លែង ប្រវែង ៦​​.០០០ម៉ែត្រ បង្គោលចម្រឹង ២.០០០ដើម និងចាក់លែងកូនត្រីចម្រុះ ៦៥០គីឡូក្រាម ។ ករណីទី២ នៅចំណុចព្រែកព្នៅ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ៣៣០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៥៥គីឡូក្រាម ។ ករណីទី៣ នៅចំណុចបឹងបុរស ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្របង្គោលចម្រឹងចំនួន ២២៥ដើម ចាក់លែងកូនត្រីចម្រុះ ៤៥គីឡូក្រាម ។ និងករណីទី៤ នៅចំណុចបឹងរយា ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឧបករណ៍ស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះ ៧៥គីឡូក្រាម៕