រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃនប្រុស អភិបាលរងខេត្ត បានអញ្ជើញចូលរួមជួបសំណេះសំណាលនិងអបអរសាទរសិស្សានុសិស្ស ស្រុកស្រីសន្ធរ ដែលទទួលបានជ័យលាភីនិទ្ទេស Aនិងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឆ្នាំ២០២៦ នាសម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ព្រមទាំងសិស្សពូកែថ្នាក់ទី១២ថ្នាក់ដឹកនាំ
គ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ក្នុងស្រុកស្រីសន្ធរ នៅបរិវេណ
វិទ្យាល័យស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារ, អាជ្ញាធរស្រុក , នាយកសាលា , លោកគ្រូ អ្នកគ្រូ , អាណាព្យាបាល និងសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
 
5👍2👏2
8👍2👏2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី App "Kapea Scams" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
8👍2👏1
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូ៖ សិស្សនិទ្ទេសA សិស្សគថ្លង់ និងសិស្សកុមាកំព្រាទទួលបានថវិកា សម្ភាៈសិក្សា កុំព្យូទ័រយួរដៃ អាហារូបករណ៍ ពីអភិបាលខេត្តកំពង់ចាម
13👍1👏1
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យទីតាំងត្រៀមសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនិងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិភាគបូព៌ា (តំបន់៥៧៨) ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនិងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
5